ចំនេះដឹងគឺជាភាពចាំបាច់បំផុតសម្រាប់បុរសនិងស្រ្តីបើទោះបីជាឆ្ងាយដល់ជើងមេឃក៏ដោយត្រូវតែយកចំនេះវិជ្ជាសម្រាប់ខ្លួនឯងនិងប្រទេសជាតិដែរ។អ្នកប្រាជ្ញទាំងអស់សុទ្ធតែរៀនសូត្រតួរយ៉ាងដូចជាលោកបណ្ឌិតវិទូ ឡៅ សឺ ដែលជាគំរូរសម្រាប់យើងទាំងអស់គ្នា។

លោក «ឡៅ សឺ» បណ្ឌិតទស្សនវិទូ និងជាអ្នកនិពន្ធដ៏ល្បីនៅប្រទេសចិនហើយត្រូវបានគេស្គាល់គាត់តាមរយៈ សៀវភៅ តាវតេឈីង។លោកបានកើតនៅឆ្នាំ ៦០៤ មុនគ.ស និងទទួលមរណភាពនៅឆ្នាំ ៥៣១ មុនគ.ស ។


គាត់ត្រូវបានគេចាត់ទុកថាជា ស្ថាបនិក សាសនា តាវ និងគោរព ថាជា ទេព នៅក្នុងសាសនានេះ ហើយត្រូវបានទទួលគោរមងារថា “លោកគ្រូចាស់” ឬ “មនុស្សចាស់” ដែលជា គោរមងារដ៏មានកិត្តិយសបំផុតនាសម័យកាលនោះ៕ហើយខាងក្រោមនេះខ្ញុំសូមដកស្រង់សម្តីដ៏មានឥទ្ធិពលរបស់បណ្ឌិតទស្សនវិទូចិន៖

១) «អ្នកដែលមានចំណេះដឹង គឺមិនដែលទាយនោះទេ។ ចំណែកអ្នកដែលចូលចិត្តទាយ គឺមិនមែនជាមនុស្សមានចំណេះដឹង»។
២) «ភាពស្ងៀមស្ងាត់ គឺជាប្រភពនៃភាពរឹងមាំ»។
៣) «អ្នកដែលដឹង គឺមិននិយាយច្រើននោះទេ។ ចំណែកអ្នកដែលនិយាយច្រើន គឺមកពីមិនសូវដឹង»។
៤) «ប្រសិនបើអ្នកចង់បានអ្វីមួយ ដំបូងត្រូវចេះផ្ដល់ឲ្យគេជាមុនសិន»។

៥) «អ្នកដែលស្គាល់ច្បាស់ពីខ្លួនឯង គឺជាមនុស្សភ្លឺស្វាង»។
៦) «ដំណើរដ៏សែនឆ្ងាយ គឺចាប់ផ្ដើមពីមួយជំហានដំបូង»៕

៧) «ពាក្យ​​ពិត​តែង​​ពិបាក​​ស្ដាប់ ​តែពាក្យ​ផ្អែម​​វិញ​​តែង​តែ​​មិន​ពិត​»

ប្រែសម្រួលដោយ៖ Lee Soty

រក្សាសិទ្ធិដោយ៖ EMAZOO